ក្បាច់ពិសេសទាំង ៥ យ៉ាងដែលធ្វើឲ្យនារីៗមាន ដើមទ្រូងសិចសីុ ប្រកបដោយភាពទាក់ទាញ……..ស្រីៗSHARE ម្នាក់មួយដើម្បីបានដឹងទាំងអស់គ្នា…..
បញ្ហាមួយ ដែលធ្វើឲ្យស្ត្រីយើង តែងតែជួបប្រទះនោះ គឺដើមទ្រូងមិនហាប់ណែនល្អ និងអ្នកខ្លះ បានប្រែក្លាយ ធ្លាក់ទន់ជ្រាយ។ បើជួបបញ្ហានេះ ស្ត្រីយើងមិនត្រឹមតែបាត់បង…

បញ្ហាមួយ ដែលធ្វើឲ្យស្ត្រីយើង តែងតែជួបប្រទះនោះ គឺដើមទ្រូងមិនហាប់ណែនល្អ និងអ្នកខ្លះ បានប្រែក្លាយ ធ្លាក់ទន់ជ្រាយ។ បើជួបបញ្ហានេះ ស្ត្រីយើងមិនត្រឹមតែបាត់បង់សម្រស់អស់មួយផ្នែកទេ នៅទទួលរងការចោទប្រកាន់ពីសំណាក់បុរសផងដែរថា ស្ត្រីរូបនោះ ធ្លាប់ឆ្លងកាត់បុរស ឬទទួលរងការប៉ះពាល់អ្វីមួយពីបុរសជាក់ជាពុំខាន។ ចង់បំបាត់បញ្ហានេះ អ្នកគប្បីអនុវត្តលំហាត់ប្រាណ តាមវិធី៥យ៉ាងដូចខាងក្រោមនេះ៖

- ក្បាច់ទី១: ជាដំបូង ឈរដងខ្លួនឲ្យត្រង់ រួចហើយបោះជំហាន ដោយបន្ទន់ជង្គង់បន្តិចបន្តួច។ ជើងឆ្វេងជាន់ក្រណាត់(ហ្វីតណេស) ដោយប្រើចុងជើងជាន់ឲ្យជាប់ ទម្លាក់ដៃទាំងពីរ កាន់ចុងក្រណាត់ទាំងសងខាងនៅផ្នែកខាងក្រោមវិញ។ បន្ទាប់មក ងើបឡើង ហើយត្រដាងដៃ ឱនដងខ្លួនចុះដោយដាក់ដៃឲ្យត្រង់(ឱនចុះនិងពន្យឺតខ្លួនឡើង) ធ្វើបែបនេះដដែលៗឲ្យបាន ១៥ដង។
- ក្បាច់ទី២: អង្គុយពេនភ្នែន ដងខ្លួនឲ្យត្រង់ ដាក់បាតដៃផ្គុំជាប់គ្នា ហើយលើកដាក់នៅកម្ពស់ដើមទ្រូង។ បន្ទាប់ពីនោះប្រឹងដើមដៃនិងទ្រូង។ ត្រូវរុញបាតដៃមករកគ្នាឲ្យបានប្រហែល ២ ទៅ ៣វិនាទី ហើយសឹមលាចេញវិញ។ ក្បាច់នេះ ត្រូវធ្វើដដែលៗឲ្យបាន ១៦លើក។
- ក្បាច់ទី៣: អង្គុយពេនភ្នែន ដៃចាប់ក្រណាត់ហ្វីតណេស ទាំងសងខាងដោយឲ្យក្រណាត់ពាក់នៅផ្នែកខាងក្រោយក្រោមក្លៀក។ ត្រូវបង្កោងដៃ ប្រឹងដើមដៃ ហើយទាញក្រណាត់មករកគ្នានៅត្រឹមដើមទ្រូង។ ក្បាច់នេះ ធ្វើដដែលៗឲ្យបាន ១៥ដង។
- ក្បាច់ទី៤: លុតជង្គង់ហើយឱនទៅលើផ្ទៃដី ពាក់ក្រណាត់ហ្វីតណេស នៅផ្នែកខាងក្រោយខ្នង។ ប្រើដៃទាំងពីរចាប់ក្រណាត់ទាំងសងខាង រួចទាញនិងឱនចុះ។ ក្បាច់នេះធ្វើដដែលៗឲ្យបាន ១៥ដង។
- ក្បាច់ទី៥: ឈរត្រដាងដៃ និងបន្ទន់ជើងបន្តិចបន្តួច។ ប្រើដៃទាំងពីរជាន់លើក្រណាត់ហ្វីតណេស ឱនចុះដោយប្រើដៃទាំងពីរ ចាប់កាន់ចុងក្រណាត់ ព្រលែងដៃមកទុកនៅត្រង់ត្រគាកដោយឲ្យកែងដៃចង្អុលទៅផ្នែកខាងក្រោយ ។ បន្ទាប់មក ដៃស្តាំត្រូវទាញចុងក្រណាត់ទុកទៅផ្នែកខាងក្រោយ ដៃឆ្វេងបង្កោងធ្វើជាខ្សែបញ្ឆៀងមុំទាញទៅផ្នែកខាងលើ។ ត្រូវឆ្លាស់គ្នាធ្វើក្នុងម្ខាងៗឲ្យបាន១៥លើក៕



No comments:
Write comments