អាថ័កំបាំង៖ នារីថៃរកស៊ីផ្លូវភេទនៅប៉ាតាយ៉ា មិនព្រមបោះបង់អាជីពខ្លួនចោល ត្រូវបានទម្លាយ………..
ស្ត្រីថៃរាប់ពាន់នាក់ កំពុងតែលក់ខ្លួនយ៉ាងបើកចំហ បើទោះបីជាមានការហាមឃាត់ លើពេស្យាកម្មក៏ដោយ។ប៉ូលិសនៅក្នុងប្រទេសថៃ បាននិងកំពុងចាប់ផ្ដើមបើកការបង្ក្រាប និងហាមឃាត់លើអាជីវកម្មផ្លូវភេទ នៅក្នុងទីក្រុងប៉ាតាយ៉ា ដែលគេឲ្យរហស្សនាមថា «Sin City»។ផ្ទុយទៅវិញ ស្ត្រី និងស្ត្រីកែភេទ (Lady Boy) ជាច្រើន កំពុងតែប្រកបរបបមួយនេះយ៉ាងបើកចំហ នៅចំពោះមុខប៉ូលិស។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងមិនព្រមបោះបង់អាជីពមួយនេះទៀតផង ដោយសារតែពួកគេអាចរកប្រាក់បានច្រើន។


គួរបញ្ជាក់ថា រមណីយដ្ឋានខាងលើមានឈ្មោះល្បីល្បាញខ្លាំង ដោយសារតែវាជាគោលដៅសម្រាប់ទេសចរផ្លូវភេទ ដោយមានបុរសជាង ១លាននាក់ បានភ្លូកទឹកភ្លូកដីទៅទីនោះជារៀងរាល់ឆ្នាំ។ជាមួយគ្នានេះដែរ ប្រជាជនចំនួន ២០ភាគរយ និងស្ត្រីពេស្យាប្រមាណជា ២៧ ០០០នាក់ កំពុងរស់នៅ និងធ្វើការនៅក្នុងអាជីវកម្មមួយនេះ ក្នុងទីក្រុងប៉ាតាយ៉ា។ទោះជាយ៉ាងណា ស្ត្រីរកស៊ីផ្លូវភេទទាំងនោះ អាចរកប្រាក់បានរហូតដល់ទៅ ៣ ៨០០ដុល្លារក្នុងមួយខែ ដែលស្មើនឹងប្រាក់ខែជាមធ្យម ១០ខែឯណោះ។ស្ត្រីកែភេទ (Lady Boy) ម្នាក់ មានឈ្មោះថា May បានពន្យល់ប្រាប់ពីមូលហេតុ ដែលនាងមិនព្រមបោះបង់អាជីពនេះថា «នៅទីនេះ ខ្ញុំរកប្រាក់បានច្រើន គ្រប់គ្រាន់សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ»៕ប្រភពដើម សប្បាយ | http://read25.com/articles/9180
រូបភាព៖

រូបភាព៖ 

រូបភាព៖ 

រូបភាព៖ 

រូបភាព៖ 

រូបភាព៖ 

No comments:
Write comments