សម្រស់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅរបស់មនុស្សស្រី ប៉ុន្តែប្រសិនបើមនុស្សស្រីមានមុខស្អាត ឬរូបរាងស្អាតតែមួយមុខនោះ គឺមិនទាន់គ្រប់គ្រាន់ជាងនារីដែលប្រុសៗចង់បានទាំងស្រុងនោះទេ។ លុះត្រាតែនាងមានរូបរាងកាយល្អឥតខ្ចោះ ៧ យ៉ាងទើបពេលលក្ខណៈដែលបុរស់ណាក៏ពេញចិត្ត។
១.ចង្កេះ និងត្រគាក៖
បើសិនជាស្រ្ដីម្នាក់ដែលមានចង្កេះ និងត្រគាកមានរាងមូលក្លំ ហើយមិនធ្លាក់យារជា នោះបង្ហាញថា ជាមនុស្សស្រីដែលមានរាងឥខ្ចោះ ជាពិសេសនៅពេល ស្លៀកខោជើងវែង ឬក៏សំពត់រឹប គឺពិតជាមានភាពស្រស់ស្អាតបំផុត។
២.ជើងស្រឡូន៖
ជើងជាចំណុចសំខាន់មួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពីបុរសៗ ជាពិសេសជើងស្រឡូនមានឆ្អឹងត្រង់, ស្បែកនិងសាច់ដុំទន់ហើយណែន, រលោង, ជង្គង់តូច, និងមិនជ្រួញ។
៣.ចង្កេះអង្ក្រង៖
ចាប់ពីស្មា ដើមទ្រូង និងរហូតដល់ចង្កេះមានរាងតូច ហើយត្រគាកទូលាយ ហើយនៅពេលអ្នកស្លៀកពាក់ ផ្នែកចង្កេះធ្វើឲ្យមានចំណុចប្រសព្វ មើលទៅមានរាងស្លីម។
៤.ខ្នងរាបស្មើល្អ៖
បង្ហាញឲ្យឃើញរាងស្តួច និងមានសាច់ល្មមនៅផ្នែកស្មា, ខ្នងវែងល្មម រួមផ្សំនឹងសាច់ត្រគាកធ្វើឲ្យមានភាពស៊ិចស៊ី ដែលជាមូលហេតុក្នុងការទាក់ទាញបុរសៗ។
៥.សម្រស់នៃក្បាលពោះ៖
ស្រ្ដីដែលគ្មានក្បាលពោះ និងគ្មានខ្លាញ់ ពេលដែលស្លៀកសម្លៀកបំពាក់ធ្វើឲ្យមើលទៅស្អាត និងមានភាពទាក់ទាញខ្ពស់ពីសំណាក់កែវភ្នែកបុរសៗ។
៦.ដើមទ្រូងធាត់ត្រលុកត្រលុន៖
ដើមទ្រូងស្តង់ដារ គឺជាដើមទ្រូងដែលមានរាងមូលក្លំ ហើយរលោង មិនមានភាពជ្រីវជ្រួញ និងមានចុងដោះពណ៌ផ្កាឈូក។
៧.ឥរិយាបថដែលគួរឲ្យទាក់ទាញ៖
ឥរិយាបថរបស់សុភាពនារីដែលគួរឲ្យស្រលាញ់ គឺសមតុល្យ នឹងទម្ងន់ជើងទាំងពីរ រួមបន្ថែមទាំងក្បាល និងចង្ការ ជាកាយវិការមួយដែលល្អ វាក៏អាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែរឹងមាំផងដែរ។ ប្រភពដើម៖ khmerbreak.news







No comments:
Write comments